ថ្មីទៀតហើយ! realme C17 បានដាក់ប្រកាសជាផ្លូវការជាមួយនឹងអេក្រង់ 90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់ និងថាមពលថ្មធំ 5000mAh

realme ជាម៉ាកស្មាតហ្វូន ដែលមានការរីកចម្រើនឆាប់រហ័សបំផុតសព្វថ្ងៃនេះ បានដាក់ប្រកាសផ្លូវការនូវ realme C17 ដែលមានអេក្រង់រលូន90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់ ថាមពលថ្មធំ 5000mAh កាមេរ៉ា AI 4 គ្រាប់។ វាត្រូវបានគេរចនាឡើងដើម្បីបង្កើនបទពិសោធន៍នៃrealme C series និងនាំមកនូវភាពភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនសម្រាប់យុវវ័យ។

ជាមួយនឹងស្មារតី Dare to leap realme C17 គឺជាម៉ូឌែលទី១ ដែលមានបំពាក់ជាមួយនឹងអេក្រង់រលូន90Hz នៅក្នុងជួរតម្លៃ២០៩ដុល្លារ  ដែលនឹងផ្តល់បទពិសោធន៍កាន់តែរលូនជាងមុន។ លើសពីនេះទៅទៀត realme ក៏មានគោលបំណងដើម្បីលើកទឹកចិត្តដល់យុវជនឲ្យ“ ហ៊ាន” ខិតខំដើម្បីឲ្យជីវិតទទួលបានភាពរលូនរីកចម្រើនទៅមុខ ទោះបីជាត្រូវជួបប្រទះឧសគ្គយ៉ាងណាក៏ដោយ។ ជាមួយនឹងការតស៊ូនិងភាពក្លាហាន ភាពជោគជ័យនៅកាន់តែជិតយើង។

ឆ្ពោះទៅមុខជាមួយនឹងអេក្រង់រលូន 90Hz កាមេរ៉ាទម្លុះអេក្រង់ និងកាមេរ៉ា AI 4 គ្រាប់

realme C17 បំពាក់មកជាមួយអេក្រង់រលូន 90Hz ទំហំ ៦.៥ អ៊ីញ និងល្បឿនប៉ះបញ្ជារ 120Hz ធ្វើឲ្យរាល់ការប៉ះបញ្ជារពិតជារអិល។ អេក្រង់90Hz មានល្បឿនអេក្រង់លឿនជាងអេក្រង់ 60Hz ធម្មតារហូតដល់ 50% ដែលលទ្ធផលធ្វើឲ្យមានបទពិសោធន៍មើលឃើញច្បាស់និងរលូន។ ដោយបំពាក់កាមេរ៉ាទម្លុះអេក្រង់ realme C17 មានសមាមាត្រអេក្រង់រហូតដល់​ 90% នៃតួខ្លួន វាធ្វើឲ្យបទពិសោធន៍នៃការកម្សាន្តកាន់តែអស្ចារ្យ សម្រាប់យុវវ័យ។

realme C17 ថែមទាំងមានបំពាក់កាមេរ៉ា AI 4គ្រាប់ ដែលកាមេរ៉ាគោល13MP f/2.0 ធ្វើអោយ រូបភាពកាន់តែភ្លឺច្បាស់។​ កាមេរ៉ាទី2 ជាប្រភេទលែនថតប្លង់ទូលាយ119° ដែលអាចថត ទេសភាព និងអាគារធំៗកាន់តែស្អាត។ កាមេរ៉ាទី3 ជាប្រភេទលែនថតប្លង់ជិត “ម៉ាក្រូលែន”  ដែលអាចថតបានចំនុចលម្អិតដែលជិតរហូតដល់4cm និងកាមេរ៉ាទី4 ជាប្រភេទលែន សខ្មៅ “ B&W Portrait” សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ ដែលមាន គុណភាពខ្ពស់។ ដោយមានជំនួយពីមុខងារSuper Nightscape realme C17 អាចថតរូបភាពពេលយប់បានយ៉ាងស្រស់ស្អាត ។

សមត្ថភាពខ្លាំង ថាមពលថ្មធំ

realme C17 មានសមត្ថភាពខ្លាំង អាចបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អ្នកបានយ៉ាងល្អ ។ វាមានបំពាក់នូវបន្ទះឈីបSnapdragon 460 និងជាជម្រើសដ៏ល្អសម្រាប់បទពិសោធន៍លេង ហ្គេម យ៉ាងរលូន ។ វាថែមទាំងអាចដាក់បាន Sim 2និងអាចបន្ថែមMemory Cardបានរហូតដល់256GB ។ ​realme C17 រត់ដោយ ​realme UI ដែលពេញនិយមបំផុត នាំមកនូវការកម្សាន្តឥតដែនកំណត់​។

ដោយបន្តនូវគុណសម្បត្តិថាមពលថ្មធំ នៃC series, realme ​C17 ក៏មានបំពាក់ថាមពលថ្មធំ5000mAh និងការសាកលឿន18W។ ដូចនេះ វាអាចទុកStandby បាន34ថ្ងៃ និងអាចនិយាយទូរស័ព្ទបាន 35.7ម៉ោង ហើយអាចសាកថ្មបាន33%ក្នុងរយៈពេល30នាទី ។ ​វាមានមុខងារបង្កើនប្រសិទ្ធភាពនិងសន្សំសំចៃថ្ម ។ ដូច្នេះ អ្នកអាចប្រើប្រាស់ថ្មត្រឹមតែ5% សម្រាប់ការលេងWhatsApp ជិត1.2ម៉ោង។

ការរចនាដ៏ពេញនិយម និងគុណភាពខ្ពស់

ក្នុងនាមជាក្រុមហ៊ុនពេញនិយមផ្នែកបច្ចេកវិទ្យា realme បានយកចិត្តទុកដាក់ផ្តោតទៅលើការនាំចូលថ្មី នៃវិស័យ បច្ចេកវិទ្យា ហើយដែលខុសគ្នាពី C seriesម៉ូឌែលដទៃនោះគឺ realme បានបំផុសគំនិតដោយ “ភ្នែកឆ្មា” បង្ហាញពីអារម្មណ៍អាថ៍កំបាំងនៃវត្ថុមានតម្លៃ ហើយអ្នកនឹងមិននឹកស្មាននោះទេថាវាមានតម្លៃត្រឹម២០៩ដុល្លារ ។

​realme មានពីរពណ៌សម្រាប់ជ្រើសរើសដែលមានពណ៌ខៀវ “Navy Blue” និងពណ៌បៃតង “Lake Green” ដែលមានចំណាំងផ្លាតពន្លឺជះចេញមកយ៉ាងស្រស់ស្អាត នាំមកនូវអារម្មណ៍ដ៏ប្លែក។ វាថែមទាំងមានតួរខ្លួនស្តើង និងទម្ងន់ស្រាល ត្រឹមតែ188gនិង8.5mmតែប៉ុណ្ណោះ។

វាជាជម្រើសដ៏ល្អបំផុតសម្រាប់យុវវ័យ realme C17 គឺសក្តិសមខ្លាំងណាស់ដែលមានអេក្រង់រលូន90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់  មានគុណភាពល្អជាងផលិតផល ក្នុងជួរតម្លៃដូចគ្នា ហើយវាត្រូវបានបំផុសគំនិតដោយ “ភ្នែកឆ្មា” និងមានកាមេរ៉ា AI 4គ្រាប់ realme C17 ដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ២០៩ដុល្លារ   និងមានការដាក់លក់លើកដំបូងនៅ ថ្ងៃទី៨ខែមករាខាងមុខនេះ។

 

Tags
Back to top button
Close
Close