ស្ងាត់ៗលេចមុខបុគ្គលល្បីៗ 4 រូបក្នុងកម្មវិធី «2021 អបអរជាមួយគ្នា BY OPPO RENO5» កាលពីយប់មិញនេះ !

នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 យប់មិញនេះនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​HDTV និងផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានចាក់បញ្ចាំងកម្មវិធីមួយល្បីយ៉ាងកក្រើកដែលមានឈ្មោះថា «2021 អបអរជាមួយគ្នា BY OPPO RENO5» ធ្វើឲ្យអ្នកទស្សនិកជនទស្សនាជក់ចិត្តដិតអារម្មណ៍ សើចសប្បាយតាំងពីដើមរហូតដល់ចប់ ប្លែកភ្នែក និងចំឡែកអារម្មណ៍មិនចង់ឃ្លាតពីទូរទស្សន៍ និងមិនអាចរំលងមើល Live តាមទូរស័ព្ទបានឡើយ។

ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះឃើញមានបទសម្ភាសន៍ចែករំលែកបទពិសោធន៍ពីបុគ្គលល្បីៗប្រចាំឆ្នាំ2020 ចំនួន 4 រូបមានដូចជា លោក កែវ សុខផេង កញ្ញា ហេង សុទ្ធនិស្ស័យ កញ្ញា អ៊ុំ សំថារ័ត្ន និងលោក អ៊ួន បឋម ហៅ Sai ដែលបានពុះពារឧបសគ្គ មិនចុះចាញ់ ដើម្បីក្តីស្រមៃលើកមុខមាត់ជូនកម្ពុជាលើឆាកជាតិ និងអន្តរជាតិ។ ហើយកម្មវិធីនោះក៏មានពាក្យស្លោកមួយឃ្លាគឺ «បង្កើនភាពរស់រវើកជាមួយគ្នា»។

លោក កែវ សុខផេង ដែលជាកីឡាករជម្រើសជាតិកម្ពុជា បានចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ ដែលជាប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេល 60 ឆ្នាំក្នុងការប្រកួតស៊ីហ្គេម និងទទួលបានជ័យជំនះលេខ1 ក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។​ ​ក្នុងនោះលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានការ Surprise ពីភរិយា បន្ទាប់ពីលោកបានរំឮកស្នេហា ក៏ដូចជាមនុស្សដែលលោកចង់នៅក្បែរគ្រប់ពេលវេលា។
រីឯ កញ្ញា ហេង សុទ្ធនិស្ស័យ ជាបរវកញ្ញា Miss Earth 2020 តំណាងឲ្យកម្ពុជា និងទទួលបានមេដៃមាស The Best Talent Show បានលាតត្រដាងពីភាពជោគជ័យ ហើយក្នុងអំឡុងពេលកម្មវិធីកញ្ញាក៏បានបង្ហើបនូវសំនៀងដែលជាស្នាដៃនិពន្ធផ្ទាល់ ដែលពោរពេញដោយអត្ថន័យថែរក្សាបរិស្ថាន។ ហើយចម្រៀងមួយបទនោះក៏ជាចម្រៀងដែលនាំឲប្រទេសកម្ពុជាទទួលបានមេដៃមាសក្នុងការប្រកួត Miss Earth 2020 ផងដែរ។

ចំណែក កញ្ញា អ៊ុំ សំថារ័ត្ន ជាយុទ្ធនារីល្បុក្កតោជម្រើសជាតិ និងជាអ្នកលើកស្ទួយកីឡាល្បុក្កតោឡើងវិញ ក៏ដូចជាចូលរួមក្នុងការប្រកួត FMD, ONE Championship ព្រមទាំងពានរង្វាន់ជាច្រើនទៀត​ បានបង្ហាញពីភាពជោគជ័យក្នុងឆាកជាតិ អន្តរជាតិ និងបានបង្ហើបពីប្រវត្តិជូរចត់ ការតស៊ូរបស់កញ្ញានៅលើកម្មវិធីនេះផងដែរ។

ដោយឡែក លោក អ៊ួន បឋម (ហៅ Sai) ជាតារាចម្រៀងល្បីឈ្មោះមួយរូប និងជាអ្នកលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រត់ដើម្បីប្រមូលមូនិធីជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប​​ ក៏បាននិយាយពាក្យជូនពរពីចម្ងាយតាមរយៈវីដេអូផងដែរ។

ចុះចង់ដឹងអត់ថា តើបុគ្គលល្បីៗខាងលើនេះយល់យ៉ាងណាខ្លះចំពោះសមត្ថភាព និងមុខងាររបស់ស្មាតហ្វូន OPPO Reno5 ស៊េរីថ្មីនេះ?
– កីឡាករ កែវ សុខផេង បានបង្ហើបបន្ទាប់ពីការធ្វើតេស្ត OPPO Reno5 ដែលមានបច្ចេកវិទ្យាសាកថ្មលឿន 50W គឺប្រៀបដូចលោកកម្តៅសាច់ដុំមុនប្រកួតមួយភ្លេត តែអាចរត់លេងលើតារាងបាល់ពេញមួយប្រកួតតែម្តង។
– កីឡាការិនីល្បុក្កតោ អ៊ុំ សំថារ័ត្ន ក៏បានបង្ហាញថា OPPO Reno5 បំពាក់ជាមួយ AI Camera 2.0 ពិសេសពេញចិត្តមុខងារ Live HDR ទោះចាំងពន្លឺខ្លាំងយ៉ាងណាក៏ដោយ តែពេលថតមកមុខនៅតែភ្លឺច្បាស់ដែរ។
– រីឯ បរវកញ្ញា Miss Earth 2020 ហេង សុទ្ធនិស្ស័យ ក៏បានបន្ថែមថាចំពោះ OPPO Reno5 ពិសេសត្រង់ថា Selfie ស្អាត Zoom ដល់ច្បាស់ដល់រន្ធញើស ឬ Make Up បានយ៉ាងច្បាស់ល្អខ្លាំងមែនទែន។

ចុះសម្រាប់លោកអ្នកវិញចង់មានឱកាសឈ្នះរង្វាន់ OPPO Reno5 រួមទាំងរង្វាន់ជាច្រើនឬទេ? ព្រោះឃើញថាក្រុមហ៊ុន OPPO បានបង្កើតកម្មវិធីថ្មីមួយដោយមានឈ្មោះថា Hi-5 Moment កំពុងផ្ទុះខ្លាំងស្ទើរតែគាំងវេបសាយ ដោយសារមានបងប្អូនសឹងតែគ្រប់មជ្ឈដ្ឋាននាំគ្នាចូលរួមថតរូបលើកដៃ​ Hi-5 គ្នារួចបង្ហោះ (Upload) រូបនោះចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000 mAh។

យ៉ាងណាមិញកម្មវិធី Hi-5 Moment នេះគឺចាប់ផ្តើមនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី09 ខែមករា ឆ្នាំ2021។ ចាំកាលទៀតបន្តចូលរួមលេងទាំងអស់គ្នា ឱកាសឈ្នះមិនទាន់ហួសពេល។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO៕

តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះ ចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់

Tags
Back to top button
Close
Close