អស្ចារ្យមែន! កាដូភ្ញាក់ផ្អើលពីrealme ទិញ 1ថែម 5 រហូតដល់ថ្ងៃទី 10 ខែមករា 2021 !

ជិតដាច់ឆ្នាំ២០២០ហើយ realmeក៏ចូលមកក្នុងទីផ្សារកម្ពុជាជាង១ឆ្នាំហើយដែរ។ ១ឆ្នាំកន្លងមកនេះ realmeទទួលបានលទ្ធផលល្អៗជាច្រើននៅក្នុងកម្ពុជានិងទីផ្សារដទៃជាច្រើននៅជុំវិញពិភពលោក សម្រេចបាននូវចំនួនលក់លំដាប់កំពូលទី3នៅក្នុងទីផ្សារជាច្រើន និងនៅក្នុងទីផ្សារខ្លះទៀតទទួលបានចំណាត់ថ្នាក់ទី១ទៀតផង។

ដើម្បីទុកជាការអរគុណដល់​​អ្នកប្រើប្រាស់នៅកម្ពុជាដែលតែងតែគាំទ្រrealmeកន្លងមក realmeបាននាំយកនូវភាពភ្ញាក់ផ្អើលចុងក្រោយមួយសម្រាប់ឆ្នាំ២០២០ ៖ប្រូម៉ូសិនចុងឆ្នាំពីrealme ទិញ១ថែម៥ ។

នៅចុងឆ្នាំ មានម៉ាកស្មាតហ្វូនជាច្រើនបានមានដាក់ធ្វើការប្រូម៉ូសិន ហើយលើកនេះផងដែរ realmeក៏មានប្រូម៉ូសិនដ៏ធំមួយផងដែរជាមួយការថែមជូនដ៏ច្រើន៖ កាស ដបទឹក ដបទឹករក្សាកំដៅ ទម្រជើងទូរស័ព្ទ ម៉ាសុីនចំហាយទឹក និងកាតាបស្ពាយចំហៀងជាដើម អាចនិយាយបានថាពិតជាសម្បូរបែបមែនទែន។

អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ នៅក្នុងកម្មវិធីប្រូម៉ូសិននេះ ក្រៅពីម៉ូឌែលNumber series ក៏មានrealme C15ដែលកំពុងពេញនិយមក្នុងទីផ្សារផងដែរ បង្ហាញអោយឃើញថានេះជាកម្មវិធីប្រូម៉ូសិនដ៏ធំមួយផងដែរ។

កម្មវិធីនេះរហូតដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២១ សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់:https://bit.ly/2KHXTSo

 

 

Tags
Back to top button
Close
Close