ឡូយណាស់! ក្រុមហ៊ុន OPPO បានរៀបចំកម្មវិធីទទួលពានរង្វាន់ពីស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាល្បីឈ្មោះក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះ!

នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកានេះ មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ OPPO បានរៀបចំកម្មវិធីទទួលពានរង្វាន់ ដែលមានឈ្មោះថា “មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ ដែលមានសាខាច្រើនជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២០” ។ កម្មវិធីពិសេសនេះ ធ្វើឡើងនៅឯមជ្ឈមណ្ឌលសេវាកម្ម OPPO (OPPO Service Center) ដែលមានទីតាំងនៅតាមបណ្តោយវិថីព្រះមុន្នីវង្ស​ (ទល់មុខវត្តកោះ)។ នៅកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីពិធីករលោក ជា វណ្ណារិទ្ធ និងតំណាងក្រុមហ៊ុន Cambo Report ព្រមទាំងបងប្អូនមិត្តៗសារព័ត៌មានជាច្រើនស្ថាប័ន និងអ្នកតំណាងក្រុមហ៊ុនផងដែរ។

​​

បន្ថែមពីនេះ នៅក្នុងកម្មវិធីក៏មានការចែកពានរង្វាន់សម្រាប់ប៊្រេនស្មាតហ្វូន មានមជ្ឈមណ្ឌលសេវាកម្មជួសជុលច្រើនជាងគេពីសំណាក់ Cambo Report ដែលជាស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាដ៏សម្បូរបែប និងធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។ ​សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្ម OPPO មានទីតាំងសរុបចំនួន ១១ ទូទាំងប្រទេសកម្ពុជា ក្នុងនោះមាន ៤ ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ៧ ទីតាំងផ្សេងៗទៀតស្ថិតនៅតាមបណ្ដាខេត្តដូចជា ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ។

នៅក្នុងកម្មវិធីនោះផងដែរ លោក Victor ​ដែលជាប្រធាន OPPO Service Center ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ OPPO នឹងបន្តពង្រីកទីតាំងបន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីធ្វើអោយសេវាកម្មកាន់តែទូលំទូលាយ និង កាន់តែប្រសើរ។ លើសពីនេះទៅទៀត យើងក៏មានសេវាកម្មជួសជុលរហ័សមួយម៉ោង ជាមួយនឹងបរិយាកាសល្អ ហើយយើងនឹងឈានទៅកាន់ “មជ្ឈមណ្ឌលសេវាកម្មដែលល្អបំផុត”​ នៅខាងមុខនេះ។

អ្វីដែលកាន់តែពិសេសនោះ នៅចុងកម្មវិធី OPPO Service Center ក៏បានប្រកាសនូវកម្មវិធី OPPO Service Day ផងដែរ ដោយនៅរៀងរាល់ថ្ងៃទី ១០​ និង ១១ ក្រុមហ៊ុននឹងមានការបញ្ចុះតម្លៃ ២0% លើគ្រឿងបន្លាស់ និងគ្រឿង Accessory ទូរសព្ទ។ គួរបញ្ជាក់បន្ថែមផងដែរថា មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ OPPO មានសមត្ថភាពជួសជុលបានរហ័ស មានសាខាច្រើន និងអមជាមួយការប្រូម៉ូសិនទៀតផង ដោយយើងអាចនិយាយបានថា OPPO Service Center គឺជាមជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ ដែលមានសេវាកម្មល្អជាងគេ៕

ខាងក្រោមនេះជាអាសយដ្ឋានរបស់មជ្ឈមណ្ឌលសេវាកម្ម OPPO ទាំង ១១ ទីតាំងនៅទូទាំងប្រទេស ៖

  • រាជធានីភ្នំពេញ៖ ផ្ទះ355 ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី4 ខណ្ឌ7មករា (ទល់មុខវត្តកោះ)
  • រាជធានីភ្នំពេញ៖ ក្នុងបរិវេណនៃសួនឧស្សាហកម្មវឌ្ឍនៈ1 ស្ថិតតាមបណ្តោយផ្លូវវេងស្រេង​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
  • រាជធានីភ្នំពេញ៖ ផ្សារទំនើប Exchange Square ជាន់ផ្ទាល់ដី តូបលេខS1-15 អគារលេខ19-20 ផ្លូវលេខ106 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
  • រាជធានីភ្នំពេញ៖​ ផ្សារទំនើប AEON1 ជាន់ទី1 អគារ132 ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
  • ខេត្តសៀមរាប៖ ​ផ្លូវជាតិលេខ6A ភូមិបន្ទាយចាស់ ឃុំស្លក្រាម ខេត្តសៀមរាប (ហួសផ្សារសាមគ្គី 500 ម៉ែត្រ)
  • ខេត្តកណ្តាល៖ បុរីពិភពថ្មី ផ្ទះលេខP15 ផ្លូវ NW21 ភូមិព្រីកសំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
  • ខេត្តកំពង់ចាម៖ ផ្លូវជាតិលេខ7A ភូមិទី3 សង្កាត់វាលវែង ក្រុងកំពង់ចាម​ (ក្បែរហាងម៉ូតូហុងដា)
  • ខេត្តព្រះសីហនុ៖ ផ្ទះលេខC44 ភូមិ2 សង្កាត់លេខ2 ក្រុងព្រះសីហនុ (ខាងក្រោយមហោស្រព)
  • ខេត្តបាត់ដំបង៖ ផ្លូវលេខ182 ផ្លូវជាតិលេខ3 ភូមិ20ឧសភា សង្កាត់ស្វាយប៉ា ក្រុងបាត់ដំបង
  • ខេត្តក្រចេះ៖ ផ្លូវព្រះសីហនុ ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ
  • ខេត្តបន្ទាយមានជ័យ៖ ភូមិ3 សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
Tags
Back to top button
Close
Close