ជាមួយការជួសជុលទូរស័ព្ទនៅមជ្ឈមណ្ឌលសេវាកម្ម OPPO ទាំង 11 ទីតាំងទូទាំងប្រទេសកម្ពុជាធានាថាល្អដាច់គេ ! ចំណាយត្រឹមតែ 1 ម៉ោងតែប៉ុណ្ណោះ ប្រសិនលើស 1 ម៉ោងមិនគិតប្រាក់ (Free)

ភ្នំពេញ កាលពីថ្ងៃទី០៥  ខែវិច្ឆិកា ឆ្នាំ​២០២០​ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី២ ឆ្នាំ២០២០ និងលេខ១ នៅកម្ពុជាកាលពីត្រីមាសទី៣ ឆ្នាំ ២០១៩ បានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះថា OPPO Service Month Event នៅឯមជ្ឈមណ្ឌលសេវាកម្ម OPPO (OPPO Service Center) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។ ​

តួយ៉ាង នៅក្នុងកម្មវិធីនោះផងដែរ មានបងប្អូនមិត្តៗអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករល្បីឈ្មោះលោក Summer និង លោក STEP ដែលជាទូត​សុ​ឆន្ទៈ​របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ។​ យ៉ាងណាមិញ ក្នុងនោះក៏មានការចែករំលែកពីសេវាកម្មប្រូម៉ូសិន និងបង្ហាញនូវបទពិសោធន៍ក្នុងការជួសជុល ក៏ដូចជាការផ្លាស់ប្ដូរគ្រឿងបន្លាស់ផងដែរ។

បើយោងតាមសម្តីលោក STEP ដែលជាទូត​សុ​ឆន្ទៈ​របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO  បានសម្តែងចំណាប់អារម្មណ៍ជាពិសេសយ៉ាងដូច្នេះថា៖​ មជ្ឈមណ្ឌលសេវាកម្ម OPPO បានកែប្រែមុខមាត់ថ្មី និងពង្រីកសាខារហូតដល់១១ ទីតាំង និងក្រុមហ៊ុនទូរស័ព្ទដៃ ដែលមានសាខាមជ្ឈមណ្ឌលសេវាកម្មច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់រយៈពេលពេញមួយខែវិច្ឆិកា ឆ្នាំ២០២០ នេះនឹងមានការផ្តល់ជូនយ៉ាងពិសេសចំពោះអតិថិជន ដែលអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្ម OPPO ផ្ទាល់នឹងទទួលបាន៖

  • ការបញ្ចុះតម្លៃ ១០% ជារៀងរាល់ថ្ងៃ
  • រៀងរាល់ថ្ងៃព្រហស្បតិ៍ បើការជួសជុលលើសពី ១ម៉ោងយើងខ្ញុំនឹងជួសជុលដោយឥតគិតថ្លៃ
  • ពិសេសជារៀងរាល់ថ្ងៃ OPPO តែងតែផ្តល់ជូននូវសេវាកម្មឥតគិតថ្លៃដូចជា សេវាកម្មជួសជុលរហ័ស១ម៉ោង សម្អាត ធ្វើកំណែបច្ចុប្បន្នភាព បុកកម្មវិធី ដោះកូដ (លេខកូដសម្ងាត់ដោះសោអេក្រង់) សេវាដឹកជញ្ជូន ស្គ្រីនការពារអេក្រង់ ស្រោមការពារទូរស័ព្ទ និងកម្រៃសេវាជួសជុលឥតគិតថ្លៃ ថែមទាំងជូនកាដូដ៏ស្រស់ស្អាតថែមទៀតផង។

តាមការបញ្ជាក់របស់អ្នកតំណាងឱ្យក្រមហ៊ុន OPPO បានឲ្យដឹងថា សេវាកម្មរបស់មជ្ឈមណ្ឌលសេវាកម្ម OPPO គឺជាពិតជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការជួសជុល ក៏ដូចជាសុវត្ថិភាពរបស់ក្រុមការងារទាំងអស់។ សម្រាប់ជាងគ្រប់រូប គឺមានការស្លៀកសម្លៀកបំពាក់ការងារ ស្រោមដៃការពារ និងមានពាក់នូវខ្សែដៃសុវត្ថិភាពរបស់បុគ្គលិកជាង ដើម្បីកុំឲ្យមានការឆ្លងចរន្តអគ្គិសនីថែមទៀតផង។ នេះគឺជាវិធីសាស្រ្តថ្មីរបស់ OPPO ដើម្បីសុវត្ថិភាពបុគ្គលិកគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្ម OPPO មានចំនួ​ន ១១ ទីតាំងទូទាំងប្រទេសកម្ពុជា។ ដោយមាន ៤ ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ៧ ទីតាំងនៅតាមបណ្ដាលខេត្តផ្សេងៗទៀតដូចជា ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ៕

 

Tags
Back to top button
Close
Close