OPPO A93 តម្លៃនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍លើស $300 ! ចុះនៅលើទីផ្សារកម្ពុជា សាកទាយមើលតម្លៃប៉ុន្មាន?

នារយៈពេលប៉ុន្មានថ្ងៃនេះ សង្កេតឃើញថានៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានធ្វើការប្រកាសពីព័ត៌មានខ្លះៗទាក់ទងពីមុខងារ និងបច្ចេកវិទ្យាផ្សេងៗរបស់ស្មាតហ្វូនស៊េរី A គឺ OPPO A93។ នៅក្នុងនោះផងដែរក៏សង្កេតឃើញថា ហ្វេនៗ និងអតិថិជនជាច្រើននាំគ្នាផ្អើលឈូឆរយ៉ាងខ្លាំងក្នុងការទន្ទឹងរង់ចាំស្មាតហ្វូន OPPO A93 នេះនឹងមកដល់ក្នុងទីផ្សារកម្ពុជា។

ជាក់ស្តែងបើយោងតាម Website បរទេសផ្សេងៗនិង Facebook របស់ OPPO នាបណ្តាប្រទេសមួយចំនួនផងដែរ សម្រាប់ OPPO A93 គឺបានដាក់លក់ក្នុងតម្លៃ $309 និង $319។ អ្វីដែលនឹកស្មានមិនដល់ ស្មាតហ្វូន OPPO A93 លក់ដាច់អស់ពីស្តុកក្នុងរយៈពេលត្រឹមតែ 3 ទៅ 5ថ្ងៃតែប៉ុណ្ណោះ។

ងាកមកទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាវិញមើលថា តើទូរស័ព្ទ OPPO A93 បំពាក់ជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេនេះមានតម្លៃប៉ុន្មានទៅ? បើតាមដឹងស្មាតហ្វូននេះមានតម្លៃប្រហាក់ប្រហែល $300 គឺមិនខុសគ្នាប៉ុន្មានពីបណ្តាប្រទេសមួយចំនួនឡើយ។

ប្រាកដជាឆ្ងល់ហើយមែនអត់? ហេតុអ្វីបានជា OPPO A93 មានចំណុចពិសេសអ្វីខ្លះទើបល្បីរន្ទឺ និងលក់ដាច់រហូតដល់ថ្នាក់អស់ពីស្តុកនៅលើទីផ្សារបរទេសបែបនេះ?

ទី1: កាមេរ៉ា AI Portrait រហូតដល់ 6 គ្រាប់ ដែលសមត្ថភាពខុសៗគ្នា និងមានមុខងារថតរូបសម្បូរបែបដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង​ AI Ultra Clear Mode។ រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។

ទី2: អេក្រង់ភ្លោះមុខ 6.43” Super AMOLED ដែលផ្តល់នូវកម្រិតរូបភាពច្បាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ពិសេសមិនប៉ះពាល់ដល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។

ទី3: រីឯរូបរាងឌីហ្សាញវិញគឺថាអេមកប់ ធានាថាគ្រាន់តែកាន់ចេញមកគឺស៊ីវិល័យ លេចធ្លោ។ ពិសេសគឺវាមានកម្រាស់ស្តើងមែនទែនត្រឹមតែ 7.48mm។ លើសពីនេះទៅទៀត OPPO A93 បំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

ទី4: OPPO A93 បំពាក់បន្ទះឈីប MKT Helio P95 ជាមួយនឹងល្បឿន ​8-Cores។ រីឯ RAM 8GB + ROM 128GB ជាមួយកម្លាំងល្បឿនរហ័ស និងរលូន។ ចំណែកឯ កម្លាំងថាមពលថ្ម 4000mAh បន្ថែមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស​​ 18W ថែមទៀតផង។

លោកអ្នកសាកគិតលេងៗមើលថា គ្រាន់តែចំណាយប្រមាណ $300 នឹងទទួលបានសម្ភារៈនិយមមួយ ដែលប្រមូលផ្តុំដោយបច្ចេកវិទ្យាទំនើបៗ ពិសេសគឺកាមេរ៉ា AI Portrait ដល់ទៅ 6 គ្រាប់ គឺពិតជាសក្តិសមមែនទែន៕​រឿងអីមិនអស្ចារ្យ បើតម្លៃប្រមាណ $300 លក្ខណៈពិសេសកប់ៗ !

 

Tags
Back to top button
Close
Close