មានអ្វីប្លែក? ទើបបណ្តាលឲ្យ OPPO A93 កក្រើក ល្បីរន្ទឺលើទីផ្សារស្ទើរតែគ្រប់ប្រទេសបែបនេះ?

បច្ចុប្បន្ននេះ សង្កេតឃើញទីផ្សារស្មាតហ្វូននៅលើពិភលោកកំពុងរីកដុះដាល ព្រមទាំងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ហើយបើក្រឡេកទៅមើលនៅលើ Website ផ្សេងៗនិង Facebook របស់ក្រុមហ៊ុនទូរស័ព្ទដៃម៉ាកល្បី OPPO ប្រចាំប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀតជុំវិញទ្វីបអាស៊ី បានធ្វើការប្រកាសចេញលក់នូវស្មាតហ្វូនស៊េរី A ម៉ូដែលថ្មីគឺ OPPO A93 ដែលជាស្មាតហ្វូនកំពុងពេញនិយម និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនារយៈពេលចុងក្រោយមកនេះ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាក្រុមហ៊ុនដ៏ល្បីល្បាញលើសកលលោក ពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេស OPPO ឈរលើលំដាប់ថ្នាក់លេខ2 កាលពីឆមាសទី2 និងឈរលំដាប់ថ្នាក់លេខ1 ក្នុងឆមាសទី3 ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ 2019 ទៀតផង។

បើយោងតាមស្ថាប័នព័ត៌មានល្បីៗ បណ្តាម្ចាស់ហាង និងអតិថិជនដែលតែងតែគាំទ្រម៉ាក OPPO បាននិយាយថា គ្រប់ស៊េរីទាំងអស់របស់ OPPO សុទ្ធតែមានគុណភាពល្អ។ ហើយបើ A ស៊េរីវិញ ជាស្មាតហ្វូនកម្រិតថវិកាអាចនិយាយបានថាតម្លៃប្រមាណ​ $300 ប៉ុន្តែទាំងកាមេរ៉ា ថាមពលថ្ម និងកម្លាំងល្បឿនឡូយខ្លាំងហ្មង៎។ ដូច្នេះហើយទើបស៊េរី A ពិតជាទទួលបានការចាប់អារម្មណ៍ និងការគាំទ្រខ្លាំងសម្បើម ពិសេសពិតជាសក្កិសមនឹងតម្រូវការរបស់ប្រជាជនកម្ពុជាតែម្តង។

ហើយអ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយមែនអត់ ហេតុអ្វីបាន OPPO A93 ដែលទើបនឹងចេញលក់នៅបណ្តាប្រទេសអាស៊ីសោះ​ តែជោគជ័យខ្លាំង និងមានលក់ដាច់ខ្លាំង? តោះ! សាកក្រឡេកមកមើល OPPO A93 មើលថាវាមានអ្វីលេចធ្លោ ឬចំណុចពិសេសអ្វីខ្លះ?​

ដំបូងឡើយអ្វីដែលចាប់អារម្មណ៍មុនគេបង្អស់គឺ អេក្រង់ទម្លុះភ្លោះមុខ ជាមួយរូបភាពច្បាស់ដិតបែបធម្មជាតិ ទោះបីស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ​​។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 (In-Display Fingerprint 3.0) ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

ហើយបើបង្វិលទូរស័ព្ទទៅផ្នែកខាងក្រោយវិញ អ្វីដែលចាប់អារម្មណ៍គឺកាមេរ៉ាក្រោយ  AI Portrait ចំនួន 4 គ្រាប់ឌីហ្សាញមកបន្ស៊ីគ្នាយ៉ាងសក្កិសមជាមួយរូបរាងដ៏ស្តើងស្រឡូន។ សម្រាប់កាមេរ៉ា 4 គ្រាប់នេះគឺមានទំហំខុសៗគ្នា និងសមត្ថភាពខុសៗគ្នាផងដែរ។ ហើយបើតាមដឹង OPPO A93 ក៏បន្ថែមនូវមុខងារថតរូបជាច្រើនដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty,  និង​ AI Ultra Clear Mode ផងដែរ។ បើនិយាយកាមេរ៉ាមុខបែបទម្លុះអេក្រង់វិញមានទំហំ 16MP+2MP​ ដែលអាចថត និងមានមុខងារយ៉ាងច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, AI Color Portrait ផងដែរ។

បន្ទាប់ពីបានដឹងខ្លះៗពីអេក្រង់ និងកាមេរ៉ាមុខក្រោយរួចមក សូមណែនាំនូវរូបរាង និងឌីហ្សាញវិញម្តង។ ពិតណាស់សម័យនេះគេនិយមប្រើទូរស័ព្ទ មានរាងស្តើង ស្រាលដើម្បីងាយស្រួលដាក់ចូលកាបូប ឬស្នៀតចូលហោប៉ៅ។ អ៊ីចឹងហើយទើប OPPO ព្យាយាមសម្រិតសម្រាំងឌីហ្សាញ OPPO A93 ដែលមានកម្រាស់ត្រឹមតែ 7.48mm រីឯទម្ងន់របស់វាស្រាលត្រឹមតែ 164g​ តែប៉ុណ្ណោះ។ គ្រាន់តែកាន់លើដៃអេមស៊ីវិល័យ ហើយដាក់ចូលហោប៉ៅស្តើងមើលសឹងមិនឃើញទូរស័ព្ទតែម្តង។

ឡូយម៉េសទេ! គ្រាន់តែចំណាយលុយប្រហែល $300 ជាមួយ OPPO A93 សមត្ថភាពខ្លាំងទាំងអេក្រង់ កាមេរ៉ាមុខក្រោយ និងកម្លាំងល្បឿន។ ចំណាយតិច ប៉ុន្តែទទួលមកវិញជាមួយនឹងគុណភាពលើសពីតម្លៃទៅទៀត។

បន្ទាប់ពីឃើញបណ្តាប្រទេសអាស៊ីជាច្រើនប្រកាសចេញលក់នូវស្មាតហ្វូននេះយ៉ាងកក្រើកលើទីផ្សារអស់ហើយ ចុះសម្រាប់ប្រទេសកម្ពុជាវិញនឹងមានម៉ូដែល OPPO A93 នេះអត់? ហើយបើមាន តើពេលណាទើបមកដល់ប្រទេសកម្ពុជាទៅ? តោះ! សម្រាប់ហ្វេនៗ OPPO សាកទាយលេងៗមើល ក្រែងលក្រុមហ៊ុន OPPO នឹងបញ្ចេញ OPPO A93 លក់លើទីផ្សារដូចបណ្តាប្រទេសដទៃទៀតដែរ៕

Tags
Back to top button
Close
Close