ក្តៅៗកក់ស្មាតហ្វូនសេរីថ្មី AI 4គ្រាប់ 64 MP កាមេរ៉ា 20X ហ្ស៊ូម Huawei nova 7 5G រៀមច្បង Huawei nova 7 SE ឥឡូវនេះតម្លៃត្រឹមតែ…

ទើបតែដាក់លក់នូវកំពូលស្មាតហ្វូន 5G Huawei nova 7 SE ដែលមានតម្លៃល្អបំផុតត្រឹមតែ $349 សម្រាប់ក្រឡូទីផ្សារស្មាតហ្វូននៅកម្ពុជាថ្មីៗក្តៅៗ ស្រាប់តែឥឡូវនេះក្រុមហ៊ុនហួវៃបញ្ចេញនូវអាវុធថ្មី  5G ហ្វូនដែលជារៀមច្បង គឺHuawei nova 7 5G 20X ZOOM តម្លៃ $489 ប្រើបន្ទះឈីលំដាប់កំពូល Flagship 5G Chipset កាមេរ៉ា AI 4គ្រាប់ 64MP 20X ZOOM មានអង្គផ្ទុកទិន្ន័យយក្ស 256GB។

សម្រាប់អតិថិជនដែលចង់បានស្មាតហ្វូន 5G ប្រើ ហើយកាមេរ៉ាថតរូប និងហ្ស៊ូមកប់បែបនេះ អាចកក់យក Huawei nova 7 5G 20X ZOOM តម្លៃ $489 ចាប់ពីថ្ងៃនេះតទៅនៅគ្រប់បណ្តាហាងលក់ទូរសព័្ទនានាទូទាំងប្រទេស នឹងទទួលបានកាដូបន្ថែម Bluetooth Speaker ភ្លាមៗ។

នេះគឺជាបដិវត្តន៍ថ្មី នៃការផ្លាស់ប្តូរដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក! យោងតាមការវិភាគ ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM អាចនឹងឆក់ប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា មិនចាញ់ Huawei nova 7 5G 20X ZOOM) ប៉ុន្មានឡើយ ដោយសំអាងលើបច្ចេកវិទ្យាកាន់តែទំនើបនិងលេចធ្លោ ភ្ជាប់មកនូវចំណុចពិសេសៗដូចខាងក្រោម៖

ចំណុចទី1 បច្ចេកវិទ្យា Super 5G

បើនិយាយដល់ហួវៃភ្លាម គ្រប់គ្នាប្រាកដជានឹកដល់បច្ចេកវិទ្យា 5G ជាក់ជាមិនខានឡើយ! សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM​ ​ដែលជារៀមច្បង Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុន ហួវៃ ធ្វើកំណែរ អាប់ដេត សាហាវ ទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ប៉ុន្តែនូវរក្សារចនាបថរូបរាងស្រស់ស្អាតកាលីបទាន់សម័យ និង ឈាមជ័រ ឌី អិន អេ (DNA) 5G ដដែល ដែលមានសមត្ថភាពទាញយកអ៊ីនធឺណែតក្នុងល្បឿនលឿន​ និងមានសេវាពេញ បើប្រៀបធៀបនឹងស្មាតហ្វូនដទៃ។

អាស្រ័យហេតុនេះ ជ្រើសរើសយកស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ពិតជាចំណាយលុយមិនខុសគោលដៅ ចាយតែម្តងជាការស្រេច មិនចាំបាច់ ខាតពេលវេលា និង ថវិកាក្នុងការដោះដូរទូរស័ព្ទពី 4G ទៅកាន់ 5G ខណៈពេលដែលប្រទេសយើងអាចប្រើប្រាស់បច្ចេវិទ្យា5G នាពេលខាងមុខឆាប់ៗ។

ចំណុចទី2 កាមេរ៉ាទំហំ 64PM 20X ZOOM និង ថតវីដេអូបានពីប្លង់ក្នុងពេលតែមួយ

ក្រៅពីលេចធ្លោខ្លាំងផ្នែកបច្ចេកវិទ្យា5G ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM បំពាក់នូវ កាមេរ៉ាក្រោយកម្រិតអាជីពAI 4គ្រាប់ដែលមានកាមេរ៉ាមេទំហំ  64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។​ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។​ កាមេរ៉ាទីពីរទំហំ 8MP ជា Telephoto ឡេន អាចថត 3X Optical Zoom, 5X Hybrid Zoom  ហើយនិងថតហ្ស៊ូមបានប្រវែងវែងរហូតដល់ទៅ 20X​ សម្រាប់ឌីជីថលហ្ស៊ូម។ កាមេរ៉ាទីបីទំហំ 8MP ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ​ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។​ កាមេរ៉ាទី4 បំពាក់នូវឡេន Macro ទំហំ 2MP f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ ចំណែក​ឯកាមេរ៉ាមុខ Huawei nova 7 5G 20X ZOOM បំពាក់កាមេរ៉ាសម្រាប់ថតរូបវីដេអូស៊ែលហ្វីទំហំ 32MP មិនថាថតរូបស៊ែលហ្វីពេលណា ធានាថាដឹងតែពេញចិត្ត​ ញញឹមបិទមាត់មិនជិតតែម្តង។ ជាពិសេសលោកអ្នកនឹងកាន់តែរីករាយ ហើយលែងខ្លាចថតរូបវីដេអូនៅពេលយប់ទៀតហើយជាមួយនឹង មុខងារថ្មី ស៊ុប ភើ ណៃ ស៊ែលហ្វី ជំនាន់ 3.0 (Super Night Selfie 3.0 ) ធ្វើឲ្យរូបភាពសែលហ្វីនៅទីងងឹតមានសភាពច្បាស់ស្អាត និងរក្សាសាច់រូបភាពបានល្អ។

សម្រាប់ការថតវីដេអូ Huawei nova 7 5G 20X ZOOM ភ្ជាប់មុខងារថ្មី Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។ លើសពីនេះ យើងអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។

ចំណុចទី3 បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 40វ៉ាត់

នៅមិនទាន់អស់ទេ! កក់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ចំណេញមិនចាំបាច់រងខាតពេលវេលារងចាំសាកថ្មយូ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័សលឿនដូចរន្ទះ 40វ៉ាត់។ ជាពិសេសកាន់ថ្ម សាក 10នាទីលេងជាប់លើសបីម៉ោង មិនពិបាកហត់ស្ពាយ Power Bank តាមខ្លួននាំតែហត់ខ្លួន។

ចំណុចទី4 រ៉េម 8GB អង្គផ្ទុកទិន្នន័យ ធំមហិមាទំហំ 256GB អេក្រង់កម្រិតកំពូល ស្គេនក្រយៅដៃ ដោះសោរលើអេក្រង់

Huawei nova 7 5G 20X ZOOM មានរ៉េមទំហំធំរហូតដល់ 8GB អង្គុផ្ទុកទិន្នន័យទំហំយក្ស 256GB បំពាក់នូវអេក្រង់ OLED លាតពេញទំហំ​ 6.53” ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក បំពាក់ សេនស័រស្គេនក្រយ៉ៅដៃ ដោះសោរលើអេក្រង់ ពិតជាងាយស្រួល លឿនរហ័សរហ័សទាន់ចិត្ត។

ចំណុចទី5  Huawei AppGallery និង Petal Search

ងាយស្រួលសម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម​ App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ PassApp, TADA, WeGo, , ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមាន​អាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។

សរុបមក សម្រេចចិត្តកក់ ស្មាតហ្វូនស៊េរីថ្មីរៀមច្បង5Gហ្វូន Huawei nova 7 5G 20X ZOOM

ពណ៌ប្រាក់ ឬ ពណ៌ស្វាយ តម្លៃត្រឹមតែ $489 ពិតជាមិនស្តាយលុយព្រោះ ចំណេញបានស្មាតហ្វូន5G

កាមេរ៉ាថតរូបកម្រិតអាជីពអាចថតហ្ស៊ូមបានប្រវែងវែងរហូតដល់ទៅ 20ដង និងភ្ជាប់មុខងារ Dual-

View វីដេអូ បំពាក់បច្ចេកវិទ្យាសាកថ្មលឿន 40វ៉ាត់ សាកម្តងលេងជាប់បានលើស 3ម៉ោង ហើយបាន

ទាំងកាដូ Bluetooth Speaker ថែមទៀតផង។ ប្រសិនបើមានថវិកាមានកំណត់ ប៉ុន្តែ ចង់បានស្មាត

ហ្វូន5G អាចពិចារណាលើ Huawei nova 7 SE 5G កាមេរ៉ា AI 4 គ្រាប់ 64MP ថតវីដេអូពីរប្លង់ក្នុ

ពេលតែ សាកម្តងលេងជាប់លើស3ម៉ោង តម្លៃត្រឹមតែ $349 ងាយស្រួលប្រើប្រាស់ មិនចាំបាច់

ដោះដូរ ទូរស័ព្ទច្រើនដង នៅពេលដែលប្រទេសយើងអាចត្រូវបានដាក់ឲ្យប្រើប្រាស់នូវ បច្ចេកវិទ្យា 5G

នាពេលឆាប់ៗខាងមុខនេះ។

 

 

Tags
Back to top button
Close
Close