ខ្ញុំកំពុងរង់ចាំមើល..!! Huawei ដាក់ចេញ HarmonyOS 2.0 ជាផ្លូវការជាមួយទូរស័ព្ទដៃ សម្រាប់អ្នកអភិវឌ្ឍកម្មវិធី នៅដំណាច់ឆ្នាំនេះ

ក្រុមហ៊ុន Huawei ធ្លាប់បានប្រកាសដាក់ចេញប្រព័ន្ធប្រតិបត្តិការ ដែលនឹងផ្តល់នូវបទពិសោធន៍គ្រប់សេណារីយ៉ូ HarmonyOS កាលពីឆ្នាំទៅ 2019។ ចាប់តាំងពីពេលនោះមកឧបករណ៍ជាច្រើនត្រូវបានតំឡើង និងបង្កើតតំណភ្ជាប់បែបប្រព័ន្ធអេកូឡូស៊ីងាយស្រួលសម្រាប់ការប្រើប្រាស់និងផ្ទេរឯកសារ​​ ឬទិន្នន័យចុះឡើង។

 

នៅថ្ងៃនេះ HarmonyOS 2.0 ត្រូវបានប្រកាសចេញ ដែលមានសមត្ថភាពចែករំលែកបែបជាប្រព័ន្ធអេកូឡូស៊ី រាប់បញ្ចូលទាំង កម្មវិធី Software សម្រាប់ រថយន្តក្រុង, កម្មវិធីគ្រប់គ្រងទិន្នន័យ និង សន្តិសុខ។ ក្រុមហ៊ុន Huawei ក៏បានណែនាំផងដែរនូវក្របខ័ណ្ឌបន្សាំ UXដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍកម្មវិធី អាចសម្រេចបាននូវឧបករណ៍ឆ្លាតវៃថ្មីៗរាប់លានមុខ សម្រាប់អ្នកប្រើប្រាស់។

ជាមួយនឹងកំណែរអាប់ដេតចុងក្រោយនេះ HarmonyOS នឹងក្លាយជាប្រភពបើកចំហជាផ្លូវការ​ ហើយអ្នកអភិវឌ្ឍកម្មវិធីនឹងអាចទទួលបាននូវកម្មវិធីត្រាប់តាម SDK និង ឧបករណ៍ IDE។ គម្រោងប្រភពបើកចំហ (The Open Source Project)

ដែលត្រូវបានបរិច្ចាគទៅមូលនិធិ OpenAtom Foundation, នឹងត្រូវដាក់ឱ្យដំណើរការជាដំណាក់កាលជាមួយនឹងការចេញផ្សាយ HarmonyOS beta ចល័ត ដែលត្រូវបានគ្រោងទុកជាលើកដំបូងសម្រាប់អ្នកអភិវឌ្ឍកម្មវិធីជនជាតិចិន នៅចុងឆ្នាំ 2020

លោក Richard Yu បានប្រកាសថា“ ចាប់ផ្តើមនៅថ្ងៃទី 10 ខែកញ្ញា HarmonyOS គឹបើកដំណើរការលើឧបករណ៍ IoT ទំហំ 128KB-128MBរួមមាន ទូរទស្សន៍ឆ្លាតវៃ Smart TVs, នាឡិកា, រថយន្ត ។ នៅខែមេសាឆ្នាំ 2021 យើងនឹងបើកដំណើរការសម្រាប់ ឧបករណ៍ទំហំ 128MB-4GB ហើយនៅខែតុលាឆ្នាំ 2021 HarmonyOS នឹងត្រូវបានបើកសម្រាប់ឧបករណ៍ដែលមានទំហំចាប់ពី​ 4G”។

ផ្អែកលើការចែកចាយបច្ចេកវិទ្យាប្រព័ន្ធ HarmonyOS  ការដែលដាក់ចេញនូវប្រព័ន្ធ EMUI 11 ថ្មី អាចអន្តរកម្ម លើសពីស្មាតហ្វូន។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះអនុញ្ញាតឱ្យឧបករណ៍ធ្វើអន្តរកម្មជាមួយឧបករណ៍ដែលមានមូលដ្ឋានលើ HarmonyOS អាចផ្តល់នូវបទពិសោធន៍ប្លែកៗគ្នា ដល់អ្នកប្រើប្រាស់រួមទាំងការប្រើប្រាស់កាមេរ៉ារបស់ឧបករណ៍ដែលមានអេក្រង់ធំជាងមុនសម្រាប់ការខលជាវីដេអូ។ ដំណើរការនេះត្រូវបានបំពាក់ដោយការតភ្ជាប់ដោយគ្មានការប៉ះរវាងស្មាតហ្វូននិងឧបករណ៍ផ្ទះដែលមានមូលដ្ឋានលើ HarmonyOS អាចបើកការបញ្ចាំងលើអេក្រង់និងមានច្រើនទៀត។

 

 

Back to top button
Close
Close