កក្រើក..!! ល្ងាចមិញ OPPO Reno4 បង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជាជាមួយរូបរាងកាលីប តំលៃពិសេស និង កាដូជាច្រើនពីក្រុមហ៊ុន OPPO

ក្រុមហ៊ុន OPPO ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនឈានមុនគេទៅលើបច្ចេកវិទ្យាទូរស័ព្ទឆ្លាតវៃ ជាពិសេសផ្នែកកាមេរ៉ានោះនឹងដាក់សម្ពោធ ស្មាតហ្វូនលំដាប់កំពូលឯកទេសថតរូបស៊េរីថ្មីគឺ OPPO Reno series ឆាប់ៗនេះ នៅផ្សារអ៊ីអន១ ភ្នំពេញ ក្នុង OPPO Brand Store & Service Center។ ត្រកូល Reno នេះពេញនិយមជាទូរស័ព្ទថ្នាក់កណ្តាលដែលមានសមត្ថភាពលើសពីតម្លៃតាំងពីសេរ៊ីដំបូងមកម្ល៉េះដូចជាអ្នកទាំងអស់គ្នាបានស្គាល់រួចមកហើយគឺ OPPO F1/F1s រហូតដល់ F11 Pro, Reno2F, Reno3។​ ដើម្បីបំពេញតាមតម្រូវការអ្នកប្រើប្រាស់ក្រុមហ៊ុននឹងធ្វើការបើកប្រអប់បង្ហាញពី OPPO Reno4 ជាជំនាន់ថ្មីបំពាក់មកជាមួយប្រព័ន្ធកាមេរ៉ា AI កាន់តែទំនើបឆ្លាតវៃ ដែលជួយអោយការថតរូបទេសភាព រូប Portrait និង វីដេអូកាន់តែប្រសើរ អមមកជាមួយបច្ចេកវិទ្យាសាកថ្ម 30W Flash Charge VOOC 4.0 លឿនអស់ស្ទះ ។

 

វាគ្មិនផ្នែកផលិតផលប្រចាំក្រុមហ៊ុន OPPO កម្ពុជា បានពន្យល់ថាអំពីលក្ខណៈពិសេសចាក់ដោតលេចធ្លោ5 យ៉ាង គឺ កាមេរ៉ាAI​ ថ្មីប្លែក, ការថតវីដេអូយឺត (960fps Slow motion) និងថតវីដេអូទប់លំនឹង (Ultra-Steady Video Pro), ច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor), សមត្ថភាពនិងអនុភាពល្បឿនលឿន ជាមួយនឹងថ្មធំ 4015mAh រួមជាមួយនឹងបច្ចេកវិទ្យា VOOC 4.0សាកថ្មលឿន 30W សាកតែ 20 នាទីបាន 50% ​ សាក5នាទីមើលវីដេអូ បាន 2​ ម៉ោង រួមផ្សំជាមួយនឹងបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, RAM 8GB និង ROM 128GB​ និង រចនាបទឈានមុខ រូបរាងប្រណិត ស្តើងស្រាល បង្ហាញភាពលេចធ្លោក្នុងដៃអ្នក​ ​ជាមួយនឹងអេក្រង់ទំហំ 4” AMOLED និងជា អេក្រង់ទម្លុះភ្លោះ អេក្រង់ធំលាតពេញគែម​ ពេញភ្នែក ។

ហើយបើតាមការចាប់កាន់ ប្រើប្រាស់ជាក់ស្តែងរបស់កំលោះសង្ហារពហុជំនាញ​លោក​ STEP និងជាតារាតំណាងឲ្យ OPPO បានសម្តែងការចាប់អារម្មណ៍ទៅលើមុខងារថតរូបថា ទូរស័ព្ទ OPPO Reno4 មានបំពាក់មកជាមួយបច្ចេកវិទ្យា AI Color Portrait ដែលជួយរក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ ដែលធ្វើឲ្យការថតរូប និងវីដេអូកាន់តែរស់រវើក និងទាក់ទាញ។ បើមុខងារ 960fps AI Slow motion វិញមានសមត្ថភាពក្នុងការចាប់ប្លង់កាន់តែខ្ពស់ ធ្វើឲ្យអ្នកថតទុកសកម្មភាពបានកាន់តែលម្អិតជាមួយមុខងារថតវីដេអូយឺតៗ Slow motion។

 

ងាកមកមើលចំណាប់អារម្មណ៍ចំពោះអាយដល រ៉េត ស៊ូហ្សាណា តំណាងឲ្យ OPPO​ និងជាតារាចម្រៀងវ័យក្មេងកំពុងល្បីឈ្មោះបោះសម្លេង បានលើកឡើងពី មុខងារ  Ultra Steady Video 3.0  ដែលទោះជាស្ថិតក្នុងស្ថានភាពញ័រ ​ឬរង្គើ បែបណាក៏ដោយ សកម្មភាពវីដេអូដែលថតបាននៅតែមានភាពរលូន ជាមួយលំនឹងកាន់តែប្រសើរជាងធម្មតា បើងាកមក Night Flare Portrait វិញអាចអោយយើងថតរូប Portrait បែបអាជីព តាមរយៈការកាត់ព្រាលផ្ទៃខាងក្រោយជាមួយការបំភ្លឺភ្លើងរាត្រីដ៏ទាក់ទាញ។ បើបចេ្ចកវិទ្យាសាកថ្មលឿន 30W VOOC 4.0: មានសមត្ថភាពក្នុងការបំពេញថាមពលថ្មទំហំ 4015mAh ពី 1% រហូតដល់ 50% ក្នុងរយៈពេលមិនដល់ 20 នាទីឡើយ និងសាកថ្ម 5​ នាទី មើលវីដេអូបាន 2 ម៉ោង។

OPPO Reno4 មានជម្រើសពណ៌ចំនួន 2 គឺ ពណ៌ខ្មៅ (Space Black) និង ពណ៌ខៀវ (Galactic Blue) ។ វាក៏បំពាក់មកជាមួយអេក្រង់ ទំហំ 6.4” AMOLED Screen បែបទម្លុះភ្លោះអេក្រង់ជាមួយនឹងសមាមាត្រ 20:9 ជាមួយនឹងកម្រិតច្បាស់ FHD+ 2400×1080 កម្រិត PPI 409​​, TÜV​ Eye Care Display Certification។ វាមានកាមេរ៉ាខាងមុខស៊ែលហ្វីទំហំ 32MP កាមេរ៉ាខាងក្រោយ 4 គ្រាប់ ឡេនមេទំហំ 48MP , ឡេនថតរូបមុំទូលាយទំហំ​ 8MP , ឡេនថតរូបប្លង់ជិត Macro ទំហំ​ 2MP , និងឡេនថតរូបបែបភាពយន្តនិងសខ្មៅទំហំ 2MP ។

OPPO Reno4 ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនៅប្រទេសជិតខាងដូចជាម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី ដែលទើបតែដាក់សម្ពោធអនឡាញជាផ្លូវការកាលពីចុងខែ 07 កន្លងទៅថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុករបស់ខ្លួន ធ្វើឲ្យហ្វេនៗចង់ក្លាយជាម្ចាស់កម្មសិទ្ធិ OPPO Reno4 នេះយ៉ាងខ្លាំង។ រាល់ស្មាតហ្វូន OPPO នឹងទទួលបានការធានាជាផ្លូវការរយៈពេលពេញ 1 ឆ្នាំ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្ម OPPO ជាច្រើននិងនៅជិតលោកអ្នក រហូតដល់ 12 កន្លែង នៅទូទាំងប្រទេស ជាមួយនឹងផ្តល់ជូនការជួសជុលរហ័សយូរបំផុតត្រឹម 1ម៉ោង ជាមួយទំនុកចិត្ត តម្លៃត្រឹមត្រូវ និងរួសរាយរាក់ទាក់ ។

បើចង់ដឹងពីអ្វីដែលពិសេស កាដូត្រូវចិត្តកម្រិតណា តម្លៃមិននឹកស្មានដល់ត្រឹម 349-400 ដុល្លារ លោកអ្នកអាចការកក់ទុកមុនជាពិសេសដោយមិនដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃ 10 ដល់ 15 ខែសីហាជាមួយនឹងកាដូពិសេសដែលមានតម្លៃសរុបប្រមាណ $290​​​ រួមមាន ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79)ក្នុងអំឡុងពេល 6ខែ កាបូបស្ពាយក្នុងការធ្វើដំណើរ (តម្លៃ $49)​ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 24សប្តាហ៍ (តម្លៃ $24)  និងអាចឈ្នះទូរសព្ទ័ដែលបានការកក់ទុកមុនដោយមិនចាំបាច់បង់ប្រាក់ពីការចាប់រង្វាន់ នាថ្ងៃសម្ពោធអនឡាញយប់ថ្ងៃទី15​ ។  រឹតតែពិសេសសូមតាមដានទស្សនាកម្មវិធីសម្ពោធអនឡាញស្មាតហ្វូនស៊េរីថ្មី OPPO Reno 4 នៅយប់ថ្ងៃទី 15 តាមទូរទស្សន៌ហង្សមាស និងផ្សាយផ្ទាល់ផេកហ្វេសប៊ុកផ្លូវការ OPPO។ លោកអ្នកក៏មានឱកាសឈ្នះជាច្រើនដោយគ្រាន់តែទស្សនាការLive, Share និង Comment ក្នុងអំឡុងពេល Live ផ្ទាល់៕ ចាំអង្គាល់ កក់ទុកមុន OPPO Reno4 ឈ្នះ OPPO Reno4

Back to top button
Close
Close