ចុម..!!​ OnePlus Nord លេចធ្លាយរូបភាពពីការរចនា និងអេក្រង់ AMOLED បានបញ្ជាក់ជាផ្លូវការហើយ

ស្មាតហ្វូន OnePlus Nord នឹងមកដល់នៅថ្ងៃទី ២១ ខែកក្កដានេះហើយ យើងបានដឹងអំពីលក្ខណៈពិសេសមួយចំនួនរបស់វាតាមរយៈការលេចធ្លាយ និងការផ្សាយជាផ្លូវការ។ OnePlus ក៏បានបង្ហាញស្មាតហ្វូនតាមរយៈវីដេអូផ្សព្វផ្សាយមួយ ហើយថ្ងៃនេះរូបភាពរបស់ Nord ត្រូវបានចែកចាយដោយ Evan Blassដែលផ្តល់ឱ្យយើងនូវរូបរាងច្បាស់ៗនៃស្មាតហ្វូននេះតែម្តង ។

ដូចដែលយើងបានមើលឃើញខាងក្រោមថា OnePlus Nord នឹងខ្ចប់ជាមួយអេក្រង់ដែលមានកាមេរ៉ាខាងមុខដូចជាគ្រាប់ថ្នាំពេទ្យ ស្ថិតនៅជ្រុងខាងឆ្វេងផ្នែកខាងលើ ដែលមានការលេចធ្លាយពីមុនអោយយើងដឹងថានឹងមានទំហំ 32MP និង 8MP ។

គណនី Instagram ផ្លូវការរបស់ OnePlus  បានបង្ហោះអនុស្សាវរីយ៍ហើយបញ្ជាក់ថាសម្រាប់ស្មាតហ្វូន Nord នេះនឹងមានអេក្រង់ប្រភេទ AMOLED ។

លើសពីនេះទៀត នៅលើទំព័រ Amazon.in បានបញ្ជាក់ដោយប្រយោលថាបន្ទះអេក្រង់នេះនឹងភ្ចាប់មកជាមួយ Refresh Rate កម្រិត ខ្ពស់។ បើនិយាយពីតម្លៃពិតប្រាកដវិញមិនត្រូវបានបញ្ជាក់ទេ ប៉ុន្តែយើងអាចនិយាយបានថាវាប្រហែលជាប្រភេទ Mid-ranger មិនមែនជាប្រភេទពពួក Flagship ទេ។

បើក្រឡេកទៅមើលការរចនានៅផ្នែកខាងក្រោយនៃ OnePlus Nord យើងឃើញមានការតំឡើងកាមេរ៉ាបួនគ្រាប់ បញ្ឈរនៅជ្រុងខាងឆ្វេងផ្នែកខាងលើ ដែលនឹងមានទំហំ 48MP, Ultrawide 8MP, 5MP Macro និង Depth Sensor 2MP ។ នៅផ្នែកចំហៀង យើងឃើញប៊ូតុង កម្រិតសំឡេងនៅផ្នែកខាងឆ្វេង និងប៊ូតុងថាមពល ប៊ូតុងសំលេងញ័រ នៅផ្នែកខាងស្តាំវិញ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រុមហ៊ុន OnePlus បានបញ្ជាក់ថា Nord នឹងវេចខ្ចប់កាមេរ៉ាសរុបចំនួន 6 ហើយក្រុមហ៊ុនបានបញ្ជាក់ថាស្មាតហ្វូននេះនឹងមានឈីប Snapdragon 765G SoC ហើយភ្ជាប់មកជាមួយមុខងារ Optical Image Stabilisation ។

ប្រភព ៖ https://www.gsmarena.com

Back to top button
Close
Close