សាហាវ ! គ្រាន់តែ Jailbreak Nintendo Switch V2 និង Lite តម្លៃ ១២០ ដុល្លារ

ក្រុម Hacker Team-Xecuter បានបញ្ចេញ បន្ទះឈីប ដើម្បី Jailbreak លើម៉ាស៊ីន Switch V2 និង Lite ហើយ ក៏បានដាក់លក់ពាសពេញពិភពលោកផងដែរ។ ហើយឥឡូវ បន្ទះឈីប SX OS ហ្នឹង ក៏បានធ្លាយមកដល់ស្រុកខ្មែរយើងដែរ ដោយមានហាង ហ្គេម មួយចំនួនមិនច្រើនទេដែលហ៊ាន ធ្វើការ Jailbreak ឲ្យអតិថិជនខ្លួន។ ព្រោះការ Jailbreak នេះមិនងាយនឹងធ្វើបានឡើយព្រោះត្រូវដោះ ជើងឈីប CPU នៅខាងក្នុង ម៉ាស៊ីន បន្ទាប់មក ត្រូវយក Chip SX OS មក ផ្សារភ្ជាប់ ដោយសរសៃសីម៉ា គឺ តូចៗមើលនឹងភ្នែកមិនបានលុះត្រា មីក្រូទស្សន៍ដើម្បី ពង្រីកមើលរួចផ្សារ។

យោងតាមមតិអ្នកដែលមាន ម៉ាស៊ីន Swtich Lite និង V2 ហើយបាន JB រួចហើយ មានយោបល់មកកាន់ ភ្នំពេញថិចថា៖ “ខ្ញុំបាន JB ម៉ាស៊ីន ខ្ញុំរួចហើយក្នុងតម្លៃ 120$”​ ការលេងហ្គេមធ្វើឲ្យខ្ញុំចំណាយតិច ព្រោះកាសែត Game វាថ្លៃៗណាស់ មួយតម្លៃ 50$ ទៅ 60$ ម៉ាស៊ីន JB ហើយ ធូរលុយបានច្រើន គ្រាន់តែ Download ហ្គេម មកលេងជាការស្រេច៕

អ្នកខ្លះមិនទាន់ Jailbreak ម៉ាស៊ីនខ្លួន និង អ្នកណាខ្លះដែលគិតថា Jailbreak ម៉ាស៊ីនមិនល្អ មានបញ្ហា? សូមបញ្ជាក់មតិខាងក្រោម?

Tags
Back to top button
Close
Close