Xiaomi Mi 10 Lite ជាទូរស័ព្ទ 5G មានកាមេរ៉ាគោល​​ 48MP លក់ក្នុងតម្លៃប្រមាណ $390 

យើងធ្លាប់បានលឺរួចមកហើយ ពីពត៌មានដែលថានឹងមានស្មាតហ្វូន 5G តំលៃមធ្យម នាឆ្នាំ2020 នេះ ។ ស្រាប់តែពេលនេះក្រុមហ៊ុន Xiaomi ទើបតែបញ្ចេញស្មាតហ្វូនមួយឈ្មោះថា Mi 10 Lite ដែលមកក្នុងតម្លៃត្រឹមតែ €350 ដែលប្រហាក់ប្រហែលនឹង $390។ Xiaomi Mi 10 Lite 5G នឹងបំពាក់មកជាមួយឈីប Snapdragon 765G អេក្រង់ AMOLED 6.57 inch កាមេរ៉ាខាងមុខតំណក់ទឹក ទំហំ 16MP ។

កាមេរ៉ាបួនគ្រាប់នៅផ្នែកខាងក្រោយមានលេនគោលទំហំ 48MP  ចំនែកលេន 3គ្រាប់ទៀតនឹងត្រូវបានបង្ហាញបន្ថែមនាពេលឆាប់ៗ ខាងមុខនេះ។ ក្រុមហ៊ុន Xiaomi នឹងបន្ថែមមុខងារជាច្រើនទៅក្នុងសមត្ថភាពកាមេរ៉ា ដូចជាមុខងារ Pro Mode, Shoot Steady, “AI skyscaping” និងច្រើនទៀត។

Mi 10 Lite 5G បំពាក់ដោយថាមពលថ្មទំហំ 4160mAh និងសាកថ្មបានលឿនក្នុងល្បឿន 20W ។ ទូរស័ព្ទនេះមានកម្រាស់ 7.98mm និងទម្ងន់ 192g ហើយមកជាមួយម្រើសពណ៌ស ប្រផេះ និង បៃតង ទូរស័ព្ទនេះនឹង អាចរកបាននៅដើមខែឧសភា ព្រោះថានៅអេស្បាញបានបង្ហាញវាហើយផងដែរ។ ចំពោះម៉ូដែលដែលមានអង្គចងចាំ 64GB នឹងមានតម្លៃ 350ផោន ហើយចំនែក 128GB ត្រូវថែមលុយ 50ផោនបន្ថែមទៀត៕

ប្រភព ៖ https://www.gsmarena.com

Back to top button
Close
Close