OPPO បើកដំណើរការមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ សាខាថ្មីនៅផ្សារទំនើប Aeon Mall ភ្នំពេញ

ភ្នំពេញ៖ ទើបតែដាក់សម្ពោធ និង​ ប្រកាសទទួលកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី OPPO Find X2 Pro តម្លៃ $1,299 មិនទាន់បាត់ក្តៅទីផ្សារទូស័ព្ទថ្នាក់ខ្ពស់ផង ស្រាប់តែក្រុមហ៊ុនOPPO បានពង្រីក និង បើកដំណើរការមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Aeon Mall Phnom Penh (Aeon 1)  កាលពីម្សិលមិញ ថ្ងៃទី 09 មីនា 2020។

ការដាក់សម្ពោធមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មីនេះ ក្រុមហ៊ុន OPPO មានគោលដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលនិយមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីគ្រប់ម៉ូឌែលដូចជា OPPO​ F11, F11 Pro, Reno2, Reno2 F, A9 2020, A5 2020A31 និង​ Find X2 Pro -ល-។

អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បាននិយាយថា៖ “សម្រាប់ទីក្រុងភ្នំពេញ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Aeon Mall Phnom Penh នេះ នឹងបង្កនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃ OPPO ដែលរស់នៅម្តុំវិមានឯករាជ្យ, កោះពេជ្រ បឹងកេងកង វិមានកុលា អាចសន្សំពេលវេលា និងថវិកាសម្រាប់ការធ្វើដំណើរមកជួសជុលទូរស័ព្ទ។ អតិថិជនអាចជ្រើសរើសទៅកាន់ទីតាំងដែលស្ថិតនៅក្បែរខ្លួនជាងគេតាមការគួរ”។

មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខាថ្មីនេះ ចាប់បើកដំណើរការពីម៉ោង 09ព្រឹក ដល់ 10យប់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជន។

ចំពោះអតិថិជនដែលអញ្ជើញមកកាន់សាខាថ្មីនេះ នឹងទទួលបាន សេវាកម្ម ជួសជុលទូរស័ព្ទ បុកកម្មវិធី ដោះកូដ សម្អាតទូរស័ព្ទ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ និង ការបញ្ចុះតម្លៃពិសេស 30% សម្រាប់ការផ្លាស់ប្តូរគ្រឿងបន្លាស់ (ចាប់ពីថ្ងៃទី 09 ដល់បំណាច់ខែមីនា 2020)។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ: 098 535 111 ឬ 1800206776 (Free Hotline) ឬក៏ចុច Like Page ៖ https://www.facebook.com/OPPOCareKH/

សូមរំលឹកថាបច្ចុប្បន្ន OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃនៅរាជធានីភ្នំពេញចំនួនបួនទីតាំងគឺ ទល់មុខវត្តកោះ សួនឧស្សាហកម្មវឌ្ឍនៈ Exchange Square និង Aeon Mall Phnom Penh។ ចំណែកឯនៅតាមបណ្តាខេត្តវិញ OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃនៅខេត្តកំពង់ចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និងខេត្តបាត់ដំបង៕

Back to top button
Close
Close