អីយ៉ាស់..!! ក្រុមហ៊ុន Sony បានបង្ហើបប្រាប់ពីតំលៃទូរស័ព្ទដៃស៊េរីថ្មីរបស់ខ្លួន
ទូរស័ព្ទ Sony Xperia 1 II នឹងចេញលក់នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ជាមួយនឹងពណ៌ខ្មៅ និង ពណ៌ស្វាយ ជាមួយតម្លៃលក់ប្រហែលនឹង 1300 ដុល្លារ។ ទូរស័ព្ទនេះនឹងមិនមានជម្រើស 4G ទេ គឺមានតែ 5G និង មកជាមួយអង្គចងចាំតែមួយជម្រើសប៉ុណ្ណោះគឺ 256GB ដែលអាចបន្ថែមកាត microSD បាន ។

ចំនែកទូរស័ព្ទ Sony Xperia 10 II ក៏នឹងចេញលក់ក្នុងត្រីមាសទី ២ ផងដែរ ដោយមានជម្រើសពណ៌ខ្មៅ និង ពណ៌ស ជាមួយតម្លៃប្រហែល 400ដុល្លារ ជាប្រភេទទូរស័ព្ទ 4G ដែលមានរ៉េម 4GB និងទំហំផ្ទុក 128GB។

ទូរស័ព្ទ Sony Xperia L4 មានម្លៃប្រហែល 217ដុល្លារ វាមានជម្រើសពណ៌ខៀវ និង ពណ៌ខ្មៅ ជាមួយរ៉េម 3GB និងទំហំផ្ទុក 64GB។

សារព័ត៌មានរបស់បារាំងនិយាយថា “ និទាឃរដូវ ” ជំនួសឱ្យពាក្យ ត្រីមាសទី ២ ចំណែក សេចក្តីប្រកាសព័ត៌មានរបស់ហូឡង់ និង ប៊ុលហ្គារីបាននិយាយថា “ ចុងនិទាឃរដូវ ” ដូច្នេះការទស្សន៍ទាយដ៏ល្អបំផុតរបស់យើងគឺថាទាំងបីគ្រឿងនេះ នឹងមកដល់នៅខែឧសភា៕
ប្រភព ៖ https://www.gsmarena.com